Tuesday, March 15, 2011

Sacravatoons no 1952 : " Import & Export Inc. "

1 comment:

Anonymous said...

“ បដិវត្តន៍ផ្កាឈូក” ជា​បដិវត្តន៍​មួយ​ចាប់ផ្តើម​រីក និង បញ្ចេញ​ក្លិន​របស់​ខ្លួន​ដំបូង​គេ​បង្អស់​ចេញ​ពី​ប្រទេស​បារាំង ក្នុង​គោល​បំណងបណ្តេញ​លោក​នាយករដ្ឋមន្ត្រី​កាន់​អំណាច​ផ្តាច់ការ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​គឺ លោក ហ៊ុន សែន ហើយ​គោល​បំណង​របស់​បដិវត្តន៍​នេះ​គឺ​ដើម្បី​ដេញ​ពួក​យួន​ដែលកំពុង​រស់នៅ​ និង ប្រកប​របរ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា អោយ​វិច​បង្វិច​ត្រលប់​ទៅ​ប្រទេស​ពួ​ក​គេ​វិញ​ផង​ដែរ។ “ បដិវត្តន៍ផ្កាឈូក” បា​ន​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ដោយ​បះបោរ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ ប្រទេស​បារាំង​មុន​គេ។

តើ​ដំណើរ​នៃ​ “ បដិវត្តន៍ផ្កាឈូក” នេះ​នឹង​បន្ត​ដំណើរ​របស់​ខ្លួន និង ឥទ្ធិពល​ដល់​សហគមន៍​ខ្មែរ​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ផ្សេង​ៗ​ឬ​ទេ? តើ​​ឥទ្ធិពល​របស់​វា​នឹង​រីក​សុះសាយ និង ជះ​ក្លិន​ទៅ​ដល់​ប្រទេស​កម្ពុជា​ឬ​ទេ? តើ​បដិត្តន៍​នេះ​នឹង​មាន​កំលាំង​គ្រប់គ្រាន់​ដើម្បី​កំចាត់​របប​ផ្តាច់ការ កាប់សំលាប់ ពុករលួយ បុគ្គល​និយម បក្ខពួក​និយម អោយ​ចេញ​ផុត​ដាន​ពី​ប្រទេស​ខ្មែរ​ដ៏​ស្រស់​ផូរផង់​នេះ​បាន​ទេ?

សំណួរ​សំខាន់​គឺ​ថា​តើ​ប្រជាជន​ខ្មែរ​ទាំង​មូល​នឹង​ចូល​រួម​ជាមួយ​ “ បដិវត្តន៍ផ្កាឈូក” នេះ​ដើម្បី​ស្វែង​រក​ពន្លឺ​ពិត​ប្រាកដ ពន្លឺ​នៃ​សុខសុភមង្គល ពន្លឺ​នៃ​របប​ប្រជាធិបតេយ្យ​​​ពិត​ប្រាកដ យក​មក​បំភ្លឺ​ភាព​ងងឹត​ស្លុប​ដែល​បង្ករ​ឡើង​ដោយ​ពួក​ត្មាត អសុរកាយ​ ដែល​បឺត ជញ្ជក់​ឈាម​អ្នក​ទាំង​​អស់គ្នា​​ និង ប្រជារាស្ត្រ​ខ្មែរអស់​ជាច្រើន​ជំនាន់​ចេញ​ពី​ប្រទេស​យើង​ឬ​ទេ? គួរ​បញ្ជាក់​ថា​ “ បដិវត្តន៍ផ្កាឈូក” មិនមែន​ជា​រដ្ឋប្រហារ​មួយ​ដើម្បី​ដណ្តើម​អំណាច​អោយ​អ្នកណា​ម្នាក់​ឡើង​កាន់​តំណែង​នោះ​ទេ បដិវត្តន៍​នេះ​ក៏​មិនមែន​ធ្វើ​ឡើង​ដើម្បី​ដណ្តើម អំណាច​អោយ​បុគ្គល​ណាមួយ​ដែរ មិន​មែន​ដណ្តើម​អំណាច​អោយ​គណបក្ស​ប្រឆាំង​នោះ​ដែរ បដិវត្តន៍​នេះ​គឺ​ដណ្តើម​អំណាច​មក​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​អស់​គ្នា បដិវត្តន៍​នេះ​គឺ​ដើម្បី​អោយ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង ដើម្បី​អោយ​ប្រទេស​កម្ពុជា​ខ្លួន​ឯង​អាច​បង្កើត​អោយ​មាន​ការ​បោះឆ្នោត​ជ្រើសរើស នាយក​រដ្ឋមន្ត្រី​ឡើង​វិញ ការ​បោះ​ឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ សេរីភាព សមភាព មិន​មាន​ការ​កេង​បន្លំ និង ការ​បំភិតបំភ័យ។

អ្នក​ទាំង​អស់​អាច​ចូល​ទៅ​អាន​អត្ថបទ​​នៃ​ “ បដិវត្តន៍ផ្កាឈូក” នេះ​ដែល​មាន​ជា​ភាសាខ្មែរ បារាំង អង់គ្លេស ដោយ​ ចុច​ទីនេះ ហើយ​ប្រសិន​ចង់​ស្តាប់​អត្ថបទ​នោះ​ជា​សំលេងមាន​ដូច​ខាង​ក្រោម ដែល​អត្ថបទ​នោះ​អាន​ដោយ​លោក មាក សុវណ្ណារាដែល​ជា​អគ្គនាយក​នៃ វិទ្យុ និង សាព័តិមានខ្មែរប៉ុស្តិ។
Sarika of Battambang.fr