“ បដិវត្តន៍ផ្កាឈូក” ជាបដិវត្តន៍មួយចាប់ផ្តើមរីក និង បញ្ចេញក្លិនរបស់ខ្លួនដំបូងគេបង្អស់ចេញពីប្រទេសបារាំង ក្នុងគោលបំណងបណ្តេញលោកនាយករដ្ឋមន្ត្រីកាន់អំណាចផ្តាច់ការសព្វថ្ងៃនៅប្រទេសកម្ពុជាគឺ លោក ហ៊ុន សែន ហើយគោលបំណងរបស់បដិវត្តន៍នេះគឺដើម្បីដេញពួកយួនដែលកំពុងរស់នៅ និង ប្រកបរបរខុសច្បាប់ក្នុងប្រទេសកម្ពុជា អោយវិចបង្វិចត្រលប់ទៅប្រទេសពួកគេវិញផងដែរ។ “ បដិវត្តន៍ផ្កាឈូក” បានបង្ហាញឥទ្ធិពលរបស់ខ្លួនដោយបះបោរតវ៉ានៅខាងមុខស្ថានទូតខ្មែរប្រចាំនៅ ប្រទេសបារាំងមុនគេ។ តើដំណើរនៃ “ បដិវត្តន៍ផ្កាឈូក” នេះនឹងបន្តដំណើររបស់ខ្លួន និង ឥទ្ធិពលដល់សហគមន៍ខ្មែរដែលមានទីតាំងក្នុងប្រទេសផ្សេងៗឬទេ? តើឥទ្ធិពលរបស់វានឹងរីកសុះសាយ និង ជះក្លិនទៅដល់ប្រទេសកម្ពុជាឬទេ? តើបដិត្តន៍នេះនឹងមានកំលាំងគ្រប់គ្រាន់ដើម្បីកំចាត់របបផ្តាច់ការ កាប់សំលាប់ ពុករលួយ បុគ្គលនិយម បក្ខពួកនិយម អោយចេញផុតដានពីប្រទេសខ្មែរដ៏ស្រស់ផូរផង់នេះបានទេ? សំណួរសំខាន់គឺថាតើប្រជាជនខ្មែរទាំងមូលនឹងចូលរួមជាមួយ “ បដិវត្តន៍ផ្កាឈូក” នេះដើម្បីស្វែងរកពន្លឺពិតប្រាកដ ពន្លឺនៃសុខសុភមង្គល ពន្លឺនៃរបបប្រជាធិបតេយ្យពិតប្រាកដ យកមកបំភ្លឺភាពងងឹតស្លុបដែលបង្ករឡើងដោយពួកត្មាត អសុរកាយ ដែលបឺត ជញ្ជក់ឈាមអ្នកទាំងអស់គ្នា និង ប្រជារាស្ត្រខ្មែរអស់ជាច្រើនជំនាន់ចេញពីប្រទេសយើងឬទេ? គួរបញ្ជាក់ថា “ បដិវត្តន៍ផ្កាឈូក” មិនមែនជារដ្ឋប្រហារមួយដើម្បីដណ្តើមអំណាចអោយអ្នកណាម្នាក់ឡើងកាន់តំណែងនោះទេ បដិវត្តន៍នេះក៏មិនមែនធ្វើឡើងដើម្បីដណ្តើម អំណាចអោយបុគ្គលណាមួយដែរ មិនមែនដណ្តើមអំណាចអោយគណបក្សប្រឆាំងនោះដែរ បដិវត្តន៍នេះគឺដណ្តើមអំណាចមកជូនប្រជារាស្ត្រខ្មែរទាំងអស់គ្នា បដិវត្តន៍នេះគឺដើម្បីអោយលោក ហ៊ុន សែន ចុះចេញពីតំណែង ដើម្បីអោយប្រទេសកម្ពុជាខ្លួនឯងអាចបង្កើតអោយមានការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីឡើងវិញ ការបោះឆ្នោតប្រកបដោយយុត្តិធម៌ សេរីភាព សមភាព មិនមានការកេងបន្លំ និង ការបំភិតបំភ័យ។អ្នកទាំងអស់អាចចូលទៅអានអត្ថបទនៃ “ បដិវត្តន៍ផ្កាឈូក” នេះដែលមានជាភាសាខ្មែរ បារាំង អង់គ្លេស ដោយ ចុចទីនេះ ហើយប្រសិនចង់ស្តាប់អត្ថបទនោះជាសំលេងមានដូចខាងក្រោម ដែលអត្ថបទនោះអានដោយលោក មាក សុវណ្ណារាដែលជាអគ្គនាយកនៃ វិទ្យុ និង សាព័តិមានខ្មែរប៉ុស្តិ។Sarika of Battambang.fr
Post a Comment
1 comment:
“ បដិវត្តន៍ផ្កាឈូក” ជាបដិវត្តន៍មួយចាប់ផ្តើមរីក និង បញ្ចេញក្លិនរបស់ខ្លួនដំបូងគេបង្អស់ចេញពីប្រទេសបារាំង ក្នុងគោលបំណងបណ្តេញលោកនាយករដ្ឋមន្ត្រីកាន់អំណាចផ្តាច់ការសព្វថ្ងៃនៅប្រទេសកម្ពុជាគឺ លោក ហ៊ុន សែន ហើយគោលបំណងរបស់បដិវត្តន៍នេះគឺដើម្បីដេញពួកយួនដែលកំពុងរស់នៅ និង ប្រកបរបរខុសច្បាប់ក្នុងប្រទេសកម្ពុជា អោយវិចបង្វិចត្រលប់ទៅប្រទេសពួកគេវិញផងដែរ។ “ បដិវត្តន៍ផ្កាឈូក” បានបង្ហាញឥទ្ធិពលរបស់ខ្លួនដោយបះបោរតវ៉ានៅខាងមុខស្ថានទូតខ្មែរប្រចាំនៅ ប្រទេសបារាំងមុនគេ។
តើដំណើរនៃ “ បដិវត្តន៍ផ្កាឈូក” នេះនឹងបន្តដំណើររបស់ខ្លួន និង ឥទ្ធិពលដល់សហគមន៍ខ្មែរដែលមានទីតាំងក្នុងប្រទេសផ្សេងៗឬទេ? តើឥទ្ធិពលរបស់វានឹងរីកសុះសាយ និង ជះក្លិនទៅដល់ប្រទេសកម្ពុជាឬទេ? តើបដិត្តន៍នេះនឹងមានកំលាំងគ្រប់គ្រាន់ដើម្បីកំចាត់របបផ្តាច់ការ កាប់សំលាប់ ពុករលួយ បុគ្គលនិយម បក្ខពួកនិយម អោយចេញផុតដានពីប្រទេសខ្មែរដ៏ស្រស់ផូរផង់នេះបានទេ?
សំណួរសំខាន់គឺថាតើប្រជាជនខ្មែរទាំងមូលនឹងចូលរួមជាមួយ “ បដិវត្តន៍ផ្កាឈូក” នេះដើម្បីស្វែងរកពន្លឺពិតប្រាកដ ពន្លឺនៃសុខសុភមង្គល ពន្លឺនៃរបបប្រជាធិបតេយ្យពិតប្រាកដ យកមកបំភ្លឺភាពងងឹតស្លុបដែលបង្ករឡើងដោយពួកត្មាត អសុរកាយ ដែលបឺត ជញ្ជក់ឈាមអ្នកទាំងអស់គ្នា និង ប្រជារាស្ត្រខ្មែរអស់ជាច្រើនជំនាន់ចេញពីប្រទេសយើងឬទេ? គួរបញ្ជាក់ថា “ បដិវត្តន៍ផ្កាឈូក” មិនមែនជារដ្ឋប្រហារមួយដើម្បីដណ្តើមអំណាចអោយអ្នកណាម្នាក់ឡើងកាន់តំណែងនោះទេ បដិវត្តន៍នេះក៏មិនមែនធ្វើឡើងដើម្បីដណ្តើម អំណាចអោយបុគ្គលណាមួយដែរ មិនមែនដណ្តើមអំណាចអោយគណបក្សប្រឆាំងនោះដែរ បដិវត្តន៍នេះគឺដណ្តើមអំណាចមកជូនប្រជារាស្ត្រខ្មែរទាំងអស់គ្នា បដិវត្តន៍នេះគឺដើម្បីអោយលោក ហ៊ុន សែន ចុះចេញពីតំណែង ដើម្បីអោយប្រទេសកម្ពុជាខ្លួនឯងអាចបង្កើតអោយមានការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីឡើងវិញ ការបោះឆ្នោតប្រកបដោយយុត្តិធម៌ សេរីភាព សមភាព មិនមានការកេងបន្លំ និង ការបំភិតបំភ័យ។
អ្នកទាំងអស់អាចចូលទៅអានអត្ថបទនៃ “ បដិវត្តន៍ផ្កាឈូក” នេះដែលមានជាភាសាខ្មែរ បារាំង អង់គ្លេស ដោយ ចុចទីនេះ ហើយប្រសិនចង់ស្តាប់អត្ថបទនោះជាសំលេងមានដូចខាងក្រោម ដែលអត្ថបទនោះអានដោយលោក មាក សុវណ្ណារាដែលជាអគ្គនាយកនៃ វិទ្យុ និង សាព័តិមានខ្មែរប៉ុស្តិ។
Sarika of Battambang.fr
Post a Comment