Wednesday, October 14, 2009

Sacravatoons no 1527 : " The Killing Field's Bag "

3 comments:

Anonymous said...

ប្រទេសថៃនិយាយថា ទំនាស់ទល់ដែនរវាងថៃនិងកម្ពុជា គួរតែដោះស្រាយដោយការ
ចរចាទ្វេភាគី ជាជាងការបញ្ជូនទៅឲ្យអន្ដរជាតិដោះស្រាយ។

ប្រទេសកម្ពុជាបានស្នើសុំឲ្យថៃដាក់វិវាទនេះ ទៅលើរបៀបវារៈ នៅពេលដែលថៃរៀបចំ
កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅក្នុងខែនេះ។

ក្រសួងការបរទេសថៃនិយាយថា សំណើនេះគឺផ្អែកទៅលើរបាយការណ៍មិនត្រឹម​ត្រូវ
តាមបណ្តាញព័ត៌មានក្នុងស្រុក។

មានការដកស្រង់សម្តីរដ្ឋមន្រ្ដីការបរទេសថៃរូបនេះ ដែលបាននិយាយថា លោកនឹង
ស្នើសុំការយល់ព្រមពីកិច្ចប្រជុំ ដើម្បីបង្កើតឲ្យមានអង្គភាពអព្យាក្រឹត្យមួយ ដើម្បី
ដោះស្រាយជម្លោះ។

ក្រសួងការបរទេសថៃនិយាយថា មានការដកស្រង់ខុសនូវសម្តីរបស់រដ្ឋមន្រ្ដីការ
បរទេសថៃ ហើយថាប្រទេសថៃ នឹងបន្តធ្វើការចរចាទ្វេភាគី។

ទំនាស់រវាងថៃនិងកម្ពុជា គឺពាក់ព័ន្ធនឹងចម្រៀកដីមួយកន្លែង នៅក្បែរប្រាសាទព្រះវិហារ
ជាកន្លែងដែលមានការប៉ះទង្គិចយោធា បណ្តាលឲ្យទាហានខ្មែរនិងថៃ ៧នាក់ស្លាប់ នៅគ្រាដែលភាពតានតឹងបង្កឡើងដោយស្មារតីជាតិនិយមរវាងប្រទេសជិតខាងទាំង
ពីរ ឆាបឆេះឡើង កាលពីឆ្នាំមុន៕
Sarika of Battambang.fr

Anonymous said...

នេះគ្រាន់តែជាអ្វីដែលយើងបានឃើញទាំងអស់គ្នា តែចំពោះអ្វីដែលយើងពុំបានឃើញនោះគឺ គេបានប្រើប្រាស់វាដើម្បីហេតុផលដ៏អាក្រក់ៗយ៉ាងច្រើន
នៅស្រុកសៀមគេប្រើដើម្បីដណ្តើមអំណាចគ្នា សៀមលឿង សៀមក្រហម។ឯនៅស្រុកខ្មែរ គេប្រើវាដើម្បី បន្ថយការទាក់ទងរកស៊ីជាមួយសៀម បង្កើនជាមួយយួន ។ល៕ ការពឺត ជាមួយសៀម គ្មានអ្វីពិបាកទេ រដ្ឋាភិបាលអះអាងថា ចង់លេងផ្លូវណាក៏បាន យើងកំដរលេងរហូត ខ្ជឹលដោះស្រាយទុកមុខរាប់អាន។

Anonymous said...

I know,this just try to write in khmer only,sorry dear.

Pi Sarika of Battambang.Fr