Friday, May 11, 2007

Posting comments in Khmer on Sacrava website


បងប្អូនរួមជាតិជាទីគោរព

ដើម្បីបញ្ចេញមតិរបស់បងប្អូនលើគេហទំព័រសកវាទិ៍ជាភាសាខ្មែរ
សូមបងប្អូនមេត្តាប្រើអក្សរពុម្ពយូនីកូដខ្មែរ។

សូមអរគុណ
សកវាទិ៍

5 comments:

Anonymous said...

ល្អណាស់! បងប្អូននិសិ្សតកូនខ្មែរនៅស្រុកខ្មែរអាចអាននឹងយល់ច្រើននូវអត្ថន័យរបស់គំនូរលោកជួនកាលខ្ញុំcopy ដាក់វេបសាយចែកពួកគេហើយពន្យល់ជា​ន័យខ្មែរឲពួកគេយល់។ ភាគច្រើនខ្ញុំ ឲអាស័យដ្ឋាន​នេះទៅពួកគេ...

អរគុណ

Anythingatall said...

Cool, it is a good idea to write in Khmer because some Cambodian do not understand English. Most people who read blog are not khmer in Cambodia.
I hope I will post my entry in my blog in Khmer sometime soon.
AnythingAtAll and Cambodia
http://anythingatallblog.blogspot.com

Anonymous said...

ស្រុកខ្មែរស្រុកខ្ញុំ

ស្រុកខ្មែរស្រុកខ្ញុំ​ ពីតូចដល់ធំ
ស្គាល់តែហឺហារ ពេលខ្ញុំនៅតូច
ខ្លាំងជេអស្ចារ្យ ពុកម្តាយអាណា
ក៍ខ្ញុំមិនខ្វល់។

ម៉ាក់ខ្ញុំសេដ្ឋី ប៉ាខ្ញុំដំរី
អំណាចខ្លាំងក្លា បើស័ក្តិយសវិញ
ធំជាងលោការ ទៅណាមកណា
គេលត់គេក្រាប។

ពេលថ្ងៃកំណើត ម៉ាក់ប៉ាបង្កើត
កម្មវិធីមហា ការកូនគេដប់
មិនស្មើទេណា! ចាយលុយដុល្លា
រាប់មឺនរាប់សែន។

ម៉ោអស់ព្រោងព្រាត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកធំខ្ពស់ទាប
ការដូពេញដី​ មានម៉ូតូឡាន
ខ្សែករខ្សែដៃ ក៍គេមិនថ្វី
ដើម្បីថ្ងៃក្រោយ។

ពេលខ្ញុំចូលរៀន ផ្អើលអស់ថ្នាក់រៀន
ព្រោះមានអង្គរក្ស ទៅណាមកណា
មានគេរាក់ទាក់ សំបូរមិត្តភ័ក្ថ
សុទ្ឋកូនអ្នកធំ។

ជុំគ្នាផឹកស៊ី ហាងមួយហាងពី
ចាយដូចក្រដាស ខ្វល់អីត្រឹមលុយ
ប៉ាម៉ាក់មិនខ្វះ ពាន់លានជាក់ច្បាស់
ដាក់ក្នុងធានាគារ។

បើរឿងស្រីញី ចាប់មួយចាប់ពី
ឲតែពេញចិត្ត សណ្ឋាគារក្នុងឡាន
កន្លែងបិទជិត មិនដែលនឹងគិត
មានរឿងអ្វីឡើយ។

ពេលថ្ងៃហឺហា មិនស្គាល់សាលា
រៀនសូត្រជាក់លាក់ គ្រូណារអ៊ូ
ច្បាស់ជាក់ទំលាក់ ឫក៍ទាត់ធាក់
ដល់ថ្នាក់អង្វរ។

បើមានរឿងធំ អ្នកតូចអ្នកធំ
រត់ការឈូរឆរ អ្នកណាមិនស្តាប់
ច្បាស់ជាវឹកវរ រត់ទាំងត្រដរ
អស់បុណ្យយសស័ក្តិ។

ប៉ូលីសប៉េអឹម ពេលឃើញឡានខ្ញុំ
ដូចឃើញមេខ្លា ទោះមានរឿងអ្វី
ក៍ជួយរត់ការ ព្រោះបានដុល្លា
ប្រាក់ខែ១០ឆ្នាំ​ ។

នេះហើយស្រុកខ្ញុំ អ្នកតូចអ្នកធំ
ចង់ណាស់អំណាច បើបានវាហើយ
គេច្រើនខ្លបខ្លាច អ្នកក្រតូចតាច
អាចដើជាន់បាន។

នេះហើយស្រុកខ្ញុំ ពូកែបន្លំ
កុហកភូតភរ ធំស៊ីតាមធំ
តូចប្រឹងត្រដរ រកតែអង្ក
ច្រកឆ្នាំងមិនបាន។

នេះហើយស្រុកខ្ញុំ តុលាការមិនធំ
ខ្លាំងជាងដុល្លា រឿងសអាចខ្មៅ
ទោះធំប៉ុណ្ណា ក៍អាចកាឡា
ទៅជាតូចបាន។

នេះហើយស្រុកខ្ញុំ បងប្អូនតូចធំ
ចងចាំឲជាក់ ធំលើអំណាច
មាសពេជ្រលុយកាក់ ​ គ្មានទេសច្ចះ
យុត្តិធម៏ក្នុងដៃ។
................................... ​ ពីអាណិតខ្មែរ

Anythingatall said...

Hey this is a nice peom. It exactly describe how a rich kids in Cambodia and their family do. Anyone who do not know how a rich and powerful family live and do in Cambodia. This is one of the examples.
If you can not read khmer to go http://blogbykhmer.blogspot.com/2007/05/khmer-unicode-installation.html for instruction on how to install khmer unicode.
AnythingAtAll and Cambodia
http://anythingatallblog.blogspot.com

Anonymous said...

សួស្តីសកវាឡ

តើលោកអាចប្រាប់ផងបានទេតើកាសែតអង្គបូរីមាន
គេហទំព័រដែរឬទេ?

សូមអរគុណទុកជាមុន។